នេះជាសកម្មភាពសប្បុរសធម៌មួយក្នុងចំណោមសកម្មភាពសប្បុរសធម៌  "ដើម្បីជីវិតសហគមន៍ ដើម្បីសុខុមាលភាពសង្គម" របស់លោក Nguyen Van Thuan ដែលប្រជាជនហៅថា លោក Tam Thuan។ លោក Tam Thuan មានអាយុ ៧២ ឆ្នាំ មកពីស្រុក Hong Ngu ខេត្ត Dong Thap។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លោក Tam Thuan តែងតែបង្ហាញតួនាទីដ៏សំខាន់ក្នុងការពង្រីកសាមគ្គីភាពរបស់សមាគមព្រះពុទ្ធសាសនា Hoa Hao និងក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវព្រះធម៌  បង្កើតការជឿទុកចិត្ត ចលនាព្រះពុទ្ធសាសនិករបស់សមាគមព្រះពុទ្ធសាសនា Hoa Hao រក្សាសន្តិសុខ សណ្តាប់ធ្នាប់។

leftcenterrightdel
លោក Nguyen Van Thuan ជូនអំណោយដល់អ្នកក្រីក្រឃុំ An Hoa និងឃុំ An Long 

ជារៀងរាល់ឆ្នាំ ពីថវិកាដែលកៀរគរបាន ក្រុមប្រឹក្សាតំណាងនៃសមាគមព្រះពុទ្ធសាសនា Hoa Hao ខេត្ត Dong Thap បានសាងសង់ផ្ទះមេត្តាធម៌សម្រាប់មនុស្សជួបការលំបាក ជួយប្រជាជនជួសជុលផ្លូវ និងសាងសង់ស្ពាន ផ្តល់ថវិកា និងអង្ករដល់គ្រួសារជួបការលំបាក ជនពិការ កុមារកំព្រា និងជនចាស់ជរា។ល។ ជាពិសេសនៅឆ្នាំ២០២១ ក្រុមប្រឹក្សាតំណាងនៃសមាគមព្រះពុទ្ធសាសនា Hoa Hao នៅទូទាំងខេត្ត Dong Thap រួមទាំងតួនាទីសំខាន់របស់លោក Tam Thuan កៀរគរថវិកាបានជាង ១១០ ពាន់លានដុង ដើម្បីសាងសង់ស្ពានបេតុងជិត ១០០ និងផ្ទះមេត្តាធម៌ជាង ៣០០ ខ្នង, ជួយគាំទ្រការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 រួមចំណែកជាមួយអាជ្ញាធរ រណសិរ្សមាតុភូមិអនុវត្តគោលនយោបាយសុខុមាលភាពសង្គម បង្កើតការជឿទុកចិត្តសម្រាប់ព្រះពុទ្ធសាសនិក និងប្រជាជន។

ដោយមានសកម្មភាពជាក់ស្តែងដើម្បីសហគមន៍ ការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជនបទថ្មី និងទីក្រុង ការពង្រឹងប្លុកមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល និងការកសាងមាតុភូមិ Tam Nong ដ៏រុងរឿងនោះ ក្រុមប្រឹក្សាតំណាងនៃសមាគមព្រះពុទ្ធសាសនា Hoa Hao ខេត្ត Dong Thap និយាយរួម និងលោក Tam Thuan និយាយដោយឡែក ត្រូវបានអាជ្ញាធរ គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក Tam Nong និងប្រជាជនទទួលស្គាល់និងកោតសរសើរ៕

បកប្រែដោយ Thuy Anh