រង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកលប្រចាំឆ្នាំ VinFuture គឺជារង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំឆ្នាំដ៏មានតម្លៃបំផុតមួយរបស់ពិភពលោកដែលផ្តល់ដោយមូលនិធិ VinFuture ដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ ២០២០។ មូលនិធិ VinFuture ត្រូវបានបង្កើតឡើងដោយលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup និងភរិយារបស់គាត់។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងពិធីប្រគល់រង្វាន់ (រូប​ថត៖ vnanet.vn)

ចាប់ពីឆ្នាំដំបូងម្ល៉ែះ VinFuture បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អ្នកវិទ្យាសាស្ត្រពិភពលោកមកពី ៦០ ប្រទេស។ រង្វាន់នេះទទួលបានគម្រោងចំនួន ៥៥៩ ចូលរួមប្រកួត។ អ្នកវិទ្យាសាស្ត្រស្រី្ត​ក៏មានការចូលរួមគួរឱ្យចាប់អារម្មណ៍ដែលស្មើនឹង ៣៤.៣% នៃចំនួនបេក្ខជនសរុប។ អ្នក​វិទ្យាសាស្ត្ត្រទាំងឡាយ​នេះធ្លាប់ទទួលបាន​រង្វាន់ដ៏ល្បីឈ្មោះដូចជា ពានរង្វាន់ណូបែល ពានរង្វាន់ Breakthrough ពានរង្វាន់ Tang និងពានរង្វាន់ជប៉ុន ...

ថ្លែងមតិនៅពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថាក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្សលោក ការច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្ត្របានផ្លាស់ប្តូរពិភពលោក។ រង្វាន់ VinFuture បានលើកតម្កើងគុណតម្លៃវិទ្យាសាស្ត្រដែលរួមចំណែកដល់មនុស្សលោក ហើយ​លើកតម្កើងអ្នកវិទ្យាសាស្ត្រដែលបានស្រាវជ្រាវទាំងយប់ទាំងថ្ងៃដោយភាពវៃឆ្លាតដ៏ឆ្នើម និងសេចក្តីប្រាថ្នាចង់​រួមចំណែកដល់មនុស្សលោក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់រង្វាន់ VinFuture Grand Prize ជូនអ្នកវិទ្យាសាស្ត្រចំនួនបីរូបគឺ លោកស្រី Katalin Kariko, លោក Drew Weissman  និងលោក Pieter Cullis 

នៅក្នុងពិធីនេះ គណៈកម្មការរៀបចំបានប្រកាស លើកតម្កើង និងផ្តល់រង្វាន់ "អ្នកវិទ្យាសាស្ត្រស្ត្រី" ជូនលោកស្រីសាស្ត្រាចារ្យ Zhenan Bao ជនជាតិអាមេរិកដើមកំណើតចិន ដោយមានគម្រោងស្រាវជ្រាវលើសម្ភារៈអេឡិចត្រូនិកសរីរាង្គដែលមានលក្ខណៈសម្បត្តិពិសេសនៃសម្បុរមនុស្ស។ ពានរង្វាន់សម្រាប់អ្នកវិទ្យាសាស្ត្រមកពីប្រទេសដែលកំពុងអភិវឌ្ឍន៍បានផ្តល់ជូនភរិយាស្វាមីជនជាតិអាហ្រ្វិកខាងត្បូងគឺលោកសាស្រ្តាចារ្យ Salim Abdool Karim (ស្វាមី) និងភរិយារបស់គាត់ លោកស្រី Quarraisha Abdool Karim សម្រាប់គម្រោងស្រាវជ្រាវដែលជួយការពារការចម្លងមេរោគអេដស៍ និងកាត់បន្ថយបន្ទុកនៃជំងឺអេដស៍។ ពានរង្វាន់សម្រាប់អ្នកវិទ្យាសាស្ត្រក្នុងវិស័យថ្មីបានផ្តល់ជូនលោកសាស្រ្តាចារ្យ Omar Yaghi ជាជនជាតិអាមេរិកដើមកំណើត Jordan ដោយមានគម្រោងស្រាវជ្រាវរកឃើញសម្ភារៈលោហៈធាតុ (MOFs)។

ជាពិសេស តាងនាមគណៈកម្មការរៀបចំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់រង្វាន់ VinFuture Grand Prize ជូនអ្នកវិទ្យាសាស្ត្រចំនួនបីរូបគឺ លោកស្រី Katalin Kariko, លោក Drew Weissman (សហរដ្ឋអាមេរិក) និងលោក Pieter Cullis (កាណាដា) ដោយមានបច្ចេកវិទ្យា mRNA ដែលត្រួសត្រាយផ្លូវដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹង Covid-19 ប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan