leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាស្រុក Le Thuy ជម្លៀសមនុស្សមកទីទួលសុវត្ថិភាព

ហេតុនេះ បញ្ជាការដ្ឋានយោធាស្រុក Le Thuy បានអនុវត្តដំណោះស្រាយជួយឧបត្ថម្ភប្រជាជនទប់ទល់នឹងទឹកជំនន់។ បញ្ជាការដ្ឋានយោធាស្រុក Le Thuy បានប្រមូលកម្មាភិបាល និងយុទ្ធជន ១៥៥ នាក់ ជម្លៀសមនុស្សជិត ៥០០ នាក់ រួមជាមួយទ្រព្យសម្បត្តិដ៏មានតម្លៃនៅក្នុងឃុំភ្នំមកទីទួលសុវត្ថិភាព ព្រមទាំងប្រគល់មីកញ្ចប់ និងទឹកជូនប្រជាជនជួបការលំបាកដោយ​សារទឹកជំនន់។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជនជម្លៀសមនុស្សជិត ៥០០ នាក់ មកទីទួលសុវត្ថិភាព
leftcenterrightdel
ប្រគល់មីកញ្ចប់ និងទឹកជូនប្រជាជន

បច្ចុប្បន្ន បញ្ជាការដ្ឋានយោធាស្រុក Le Thuy បានត្រៀមរៀបចំសម្រាប់ការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនិងជួយសង្គ្រោះប្រជាជន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែស្មុគស្មាញ៕

បកប្រែដោយ Thuy Anh