leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វៀតណាម និងឥណ្ឌា បានលេចឡើងជាដៃគូពាណិជ្ជកម្មសកលលោកដោយមានគំនិតផ្ដួចផ្ដើមពីគោលនយោបាយ និងការបង្កើនការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ កាសែត The Economic Times ក៏បានដកស្រង់សម្ដីរបស់លោក Do Thanh Hai ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា ដែលបានចាត់ទុកថា លំហូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងឥណ្ឌា និងវៀតណាម នឹងរីកចំរើនទោះបីជំងឺរាតត្បាតមានភាពស្មុគស្មាញក៏ដោយ ហើយការផ្លាស់ប្ដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មនឹងអភិវឌ្ឍនៅពេលខាងមុខនេះ។ ប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម និងបង្កើតកម្លាំងចលករដើម្បីជម្រុញសេដ្ឋកិច្ចសកលលោកនាពេលអនាគត៕

បកប្រែដោយ Thanh Cong