leftcenterrightdel
ស្ថានទូតវៀតណាមប្រចាំអេហ្ស៊ីបបំផុសការបរិច្ចាគដល់មូលនិធិវ៉ាក់សាំងការពារ Covid-19 (រូបថត៖ vnanet.vn)

ក្នុងពិធីបំផុសនៅប្រទេសអេហ្ស៊ីប ឯកអគ្គរដ្ឋទូតវៀតណាម លោក Tran Thanh Cong បានអំពាវនាវសហគមន៍ជនជាតិវៀតណាមនៅអេហ្ស៊ីប ពង្រីកស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក រួមគ្នាជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងប្រទេស។

កម្មវិធីបរិច្ចាគនេះបានអំពាវនាវអាណិកជន ជនជាតិវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅអេហ្ស៊ីប ឆ្ពោះទៅមាតុភូមិ ជាពិសេសក្នុងពេលប្រទេសជួបការលំបាក។

*នៅប្រទេសអាល្លឺម៉ង់ សមាគមនិងបុគ្គលជាជនជាតិវៀតណាម និងមិត្តភក្តិអាល្លឺម៉ង់ជាច្រើន បានបរិច្ចាគដើម្បីជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅវៀតណាម។

នាពេលថ្មីៗនេះ តំណាងថ្នាក់ដឹកនាំក្លឹបសិល្បៈខែតុលា បានជូនថវិកា ២,១៥០ អឺរ៉ូ ដល់ស្ថានទូតវៀតណាមដើម្បីបរិច្ចាគដល់មូលនិធិវ៉ាក់សាំង Covid-19 របស់វៀតណាម។ ក្នុងពិធីទទួល លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត បានលើកសរសើរចំពោះការចែករំលែករបស់ជនជាតិវៀតណាមនៅអាល្លឺម៉ង់។

ទន្ទឹមនឹងនោះ សមាគមផ្សេងៗរបស់ជនជាតិវៀតណាមនៅប្រទេសអាល្លឺម៉ង់ក៏បានបរិច្ចាគ និងអំពាវនាវសមាគមនិងបុគ្គលដទៃ ជួយគាំទ្រខេត្ត Bac Giang និងខេត្ត Bac Ninh ដែលកំពុងទប់ទល់នឹងជំងឺរាតត្បាត។

*នៅប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងគណៈកម្មការប្រតិបត្តិ​នៃ​សមាគម​ខ្មែរ-វៀតណាមនៅខេត្តព្រះសីហនុ បានបំផុសការរៃអង្គាសដើម្បីជួយគាំទ្រមូលនិធិវ៉ាក់សាំងការពារ Covid-19 នៅវៀតណាម។

leftcenterrightdel
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងគណៈកម្មការប្រតិបត្តិ​នៃសមាគម​ខ្មែរ-វៀតណាមនៅខេត្តព្រះសីហនុ បំផុសការរៃអង្គាសដើម្បីជួយគាំទ្រមូលនិធិវ៉ាក់សាំង Covid-19 នៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងពិធី លោក Vu Ngoc Ly អគ្គកុងស៊ុល បានលើកសរសើរការរួមវិភាគទានរបស់សប្បុរសជន ដោយចែករំលែកជាមួយសហគមន៍ជនជាតិវៀតណាមនៅប្រទេសសាមី ក៏ដូចជាប្រជាជនក្នុងប្រទេស នៅពេលកន្លងមក។ លោកអគ្គកុងស៊ុលបានអំពាវនាវសប្បុរសជន និងបុគ្គលនៃសហគមន៍ជនជាតិវៀតណាមនៅកម្ពុជានិយាយរួម និងតំបន់ភាគនិរតីនៃកម្ពុជានិយាយដោយឡែក បន្តរួមជាមួយរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសទប់ទល់នឹងជំងឺ Covid-19។ តាមគម្រោង កម្មវិធីនេះ នឹងធ្វើការបរិច្ចាគដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១៕

បកប្រែដោយ Thuy Anh