យោងតាមអត្ថបទឲ្យដឹងថា មជ្ឈមណ្ឌលនីយកម្មអន្តរជាតិ Steiermark (ICS) របស់អូទ្រីស បានបញ្ចូលវៀតណាមចូលក្នុងកម្មវិធីផ្ដល់អាទិភាពក្នុងឆ្នាំនេះ ដោយសារ វៀតណាមមានកំណើនសេដ្ឋកិច្ចកើនឡើង ២.៩% និងឆ្លងកាត់ឆ្នាំវិបត្តិដោយគួរឲ្យចាប់អារម្មណ៍ ហើយអាចមានកំណើនពី ៥% ដល់ ៧% ក្នុងឆ្នាំនេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វាយតម្លៃចំពោះមូលហេតុ ដែលវៀតណាមអាចឆ្លងកាត់វិបត្តិ ក្នុងបរិបទសេដ្ឋកិច្ចនៃប្រទេសជាច្រើនរងផលប៉ះពាល់អវិជ្ជមានពី ជំងឺរោគរាតត្បាត Covid-19 ប្រធានការិយាល័យពាណិជ្ជកម្មនៃស្ថានទូតអូទ្រីសប្រចាំទីក្រុងហូជីមិញ លោក Dietmar Schwank បានចាត់ទុកថា វៀតណាមបានគ្រប់គ្រងជំងឺរោគរាតត្បាតយ៉ាងល្អ និងអនុវត្តការដាក់ឲ្យនៅដាច់ពីគេចំពោះអ្នកចូលមកប្រទេសវៀតណាមក្នុងបរិបទនៃជំងឺ Covid-19។ គោលនយោបាយនេះបានទទួលជោគជ័យលើវិស័យសុខាភិបាល និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមក៏បានផ្ដល់ជំនួយដល់សហគ្រាស និងអ្នកគ្មានការងារធ្វើដោយសារជំងឺរោគរាតត្បាត។ វៀតណាមជាប្រទេសដែលមានស្ថិរភាព ក្នុងនោះមានការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច ធ្វើវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញការវិនិយោគពីបរទេស។ កត្តាទាំងនេះបានធ្វើឲ្យវៀតណាមក្លាយជាទីផ្សារទាក់ទាញអារម្មណ៍ចំពោះសហគ្រាសអូទ្រីស។ វៀតណាមកំពុងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អូទ្រីសនៅអាស៊ីអាគ្នេយ៏ ដោយមានតម្លៃនៃការនាំចេញទទួលបាន ១ ពាន់លានអឺរ៉ូ៕

បកប្រែដោយ Thanh Cong