leftcenterrightdel
ការផលិតគ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិចនៅក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចស្វ័យប្រវត្តិកម្ម Minda Viet Nam   (វិនិយោគទុនដោយឥណ្ឌា) នៅខេត្ត Vinh Phuc  (រូបថត៖ vnanet.vn)

អត្ថបទបញ្ជាក់ថា ប្រទេសវៀតណាមបានលេចឡើងយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ១៩។ ដោយមានចំនួនប្រជាជនឡើងដល់ ៩៥ លាននាក់ ប្រទេសវៀតណាមនៅតែអាចទប់ទល់នឹងរោគរាតត្បាតយ៉ាងឆាប់ មុនជាងប្រទេសអភិវឌ្ឍន៍ជាច្រើន ខណៈដែលករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មកទល់ពេលនេះមានចំនួនយ៉ាងតិចទេ។

អត្ថបទដកស្រង់ការវីភាគរបស់លោក James Johnstone អ្នកជំនាញ និងជាអ្នកគ្រប់គ្រងមូលនិធិទីផ្សារកំពុងស្ទុះងើបខ្លាំង (frontier market) (ដែលមានឈ្មោះថាមូលនិធិទីផ្សារទើបលេចធ្លោជំនាន់បន្ត RWC) នៃក្រុមហ៊ុន RWC បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ មក ប្រទេសវៀតណាមបានចាប់ផ្តើមការផ្លាស់ប្តូរដោយជោគជ័យពីសេដ្ឋកិច្ចកសិកម្មទៅជាសេដ្ឋកិច្ចដែលអាចបត់បែនបានដោយផ្អែកលើផលិតកម្ម និងសេវាកម្ម។

នៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម​បន្តបាន​ពង្រឹងដោយសារតែកំណើននៃការនាំចេញគ្រឿងអេឡិចត្រូនិច និងសំលៀកបំពាក់វាយនភ័ណ្ឌ។ មានហេតុផលជាច្រើនដើម្បីដាក់បញ្ចូលប្រទេសវៀតណាមចូលក្នុងមូលនិធិទីផ្សារកំពុងស្ទុះងើបខ្លាំង (frontier market) ។ នៅឆ្នាំ ២០២០ ស្មាតហ្វូន និងគ្រឿងបន្លាស់ ស្មើរនឹង ១៨.១% នៃការនាំចេញសរុប បន្ទាប់មកគឺកុំព្យូទ័រ ១៥.៨% និងសំលៀកបំពាក់វាយនភ័ណ្ឌ  ១០.៥% ។

ទោះយ៉ាងណាក៏ដោយ កម្លាំងសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាមនៅតែ​ស្ថិតនៅលើវិស័យទេសចរណ៍ ពីព្រោះមានជាង ៣០% នៃផលិតផលក្នុងស្រុកសរុបត្រូវបានបង្កើតចេញពីវិស័យសេវាកម្ម រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងការដឹកជញ្ជូន៕

បកប្រែដោយ Duy Hoan