នៅចំពោះមុខតុសក្ការបូជាបិតាជាតិស្ដេច Hung នោះ លោកស្រី Tran Thi Chang - អនុប្រធានគណៈទាក់ទងជនវៀតណាមនៅម៉ាឡេស៊ី និងជាប្រធានសមាគមន៍នារីវៀតណាមនៅម៉ាឡេស៊ី បានធ្វើជាម្ចាស់ពិធីសែនខួបស្ដេច Hung ឆ្នាំ ២០២១ នៅម៉ាឡេស៊ី។ នៅក្នុងវេលាដ៏ពិសិដ្ឋ លោកស្រី Tran Thi Chang បានអញ្ជើញអានបទថ្លែងអំណរគុណ និងគុណូបការៈរបស់ដូនតា ដែលមានគុណបំណាច់កសាងប្រទេសជាតិ វាយបណ្ដេញខ្លាំងសត្រូវឈ្លានពាន ការពារមាតុភូមិ។ ចំណែកលោកឯកអគ្គរដ្ឋទូត និងកម្មាភិបាល បុគ្គលិកស្ថានទូត ស្ថាប័នតំណាងវៀតណាម និងតំណាងអាណិកជននៅប្រទេសសាមីបានអុជធូប ថ្វាយផ្កា តបស្នងសងគុណចំពោះគុណូបការៈរបស់ដូនតា៕
តាម vovworld.vn
Type the code from the image