បង្ហាញសៀវភៅ “ទំនាក់ទំនងវៀតណាម - អាមេរិក៖ រឿងរ៉ាវមុនឆ្នាំ១៩៤៦”
កប.អនឡាញ - នាថ្ងៃទី ៦ មេសា នៅទីក្រុងហាណូយ សមាគមវៀតណាម - អាមេរិក បានរៀបចំពិធីបង្ហាញសៀវភៅ ក្រោមចំណងជើងថា “ទំនាក់ទំនងវៀតណាម - អាមេរិក រឿងរ៉ាវមុនឆ្នាំ ១៩៤៦”។
    |
 |
លោក Nguyen Van Huynh អ្នកនិពន្ធសៀវភៅ “ទំនាក់ទំនងវៀតណាម - អាមេរិក៖ រឿងរ៉ាវមុនឆ្នាំ ១៩៤៦” (រូបថត៖ vnanet.vn ) |
សៀវភៅនេះត្រូវបាននិពន្ធដោយលោក Nguyen Van Huynh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រេស៊ីលអាណត្តិ ២០០២-២០០៦ បច្ចុប្បន្ននេះ គាត់ជាសមាជិកសមាគមវៀតណាម - អាមេរិក។ គាត់បានបំពេញបេសកកម្មការទូត និងការទូតប្រជាជនជាមួយអាមេរិកក្នុងរយៈពេលជិត ៤០ ឆ្នាំ។
ក្នុងអារម្ភកថា លោកឯកអគ្គរដ្ឋទូត Nguyen Tam Chien ប្រធានសមាគមវៀតណាម - អាមេរិក បានសរសេរថា៖ “សៀវភៅតូច វាពិបាកក្នុងរៀបរាប់រឿងរ៉ាវប្រវត្តិសាស្រ្ត ប៉ុន្តែមិត្តអ្នកអាននឹងមានឱកាសចូលរួមជាមួយអ្នកនិពន្ធ និងអ្នកការទូត Nguyen Van Huynh រំលឹកឡើងវិញនូវរឿងរ៉ាវមានអត្ថន័យជាច្រើន។
ទោះបីជារឿងរ៉ាវទាំងនេះកើតឡើងក្នុងអតីតកាលក៏ដោយ ក៏រឿងរ៉ាវទាំងនេះនៅតែជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈរឿងរ៉ាវទាំងនេះ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាគោរពអ្វីៗដែលប្រជាជាតិទាំងពីរសម្រេចបាននាសព្វថ្ងៃនេះ ជាមួយគ្នានោះ ពង្រឹងការជឿទុកចិត្ត និងការខិតខំដើម្បីអនាគតល្អនៃទំនាក់ទំនងវៀតណាម - អាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕
បកប្រែដោយ Pham Diep