leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមក្នុងពិធី

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន បានមានប្រសាសន៍ថា ចាប់ពីដើមខែតុលា មកទល់បច្ចុប្បន្ននេះ បណ្តាខេត្តភាគកណ្តាលវៀតណាម ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ដោយសារគ្រោះមហន្តរាយធម្មជាតិ។ 

leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជន ថ្លែងក្នុងពិធី

ជាមួយប្រពៃណី “ការស្រឡាញ់គ្នាទៅវិញទៅមក” ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កាសែតកងទ័ពប្រជាជនតែងតែយកចិត្តទុកដាក់ដល់សកម្មភាពសង្គមកិច្ច ដូចជាការជួយសង្គ្រោះ ដើម្បីចូលរួមជួយជនរងគ្រោះ ជួយកាត់បន្ថយការឈឺចាប់នៃប្រជាជននៅទូទាំងប្រទេស ជាពិសេសប្រជាជននៅភាគកណ្តាល។

ហេតុដូច្នេះ កាសែតកងទ័ពប្រជាជនបំផុសកម្មវិធីរៃអង្គាសថវិកា “មនោសញ្ចេតនាជាមួយនឹងតំបន់ភាគកណ្តាល” ក្នុងគោលបំណងចង់អំពាវនាវការគាំទ្រពីសង្គមទាំងមូល ដើម្បីជួយប្រជាជននៅភាគកណ្តាលពុះពារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះ និងទឹកជំនន់៕

បកប្រែដោយ Huyen Trang