យោងតាមអត្ថបទបានឲ្យដឹងថា វៀតណាមបានទប់ស្កាត់ការរីករាល​ដាល​នៃ​ជំងឺរាតត្បាត​ Covid-19 តាមរយៈការបិទច្រកទ្វារព្រំដែន និងជើងហោះហើរពីវៀតណាមទៅបរទេស ស្វែងរកប្រភពដើមនៃអ្នកឆ្លង​ ធ្វើ​ចត្តាឡីស័ក និងរក្សាគម្លាតសង្គម​។ ប៉ុន្តែ ដំណោះស្រាយរបស់រដ្ឋាភិបាលនឹងគ្មាន​ប្រសិទ្ធភាព​ប្រសិនបើប្រជាជនមិនអនុវត្ត​តាម​វិធានទប់ស្កាត់​ជំងឺរាតត្បាត ដូចជាការពាក់មាស់ និង​​អនុវត្តការរក្សារគម្លាតសង្គម។

leftcenterrightdel
សាមគ្គីភាពគឺជាកម្លាំងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ vov.vn)

តាមអត្ថបទនេះដែរ ជំនាន់វ័យក្មេងវៀតណាមតែងតែមានស្មារតីសាមគ្គីភាព និងឯកភាពក្នុង​សង្គម។ ស្មារតីនេះត្រូវបានពង្រីកឡើង​ក្នុងអំឡុងពេលមានវិបត្តិ។ ការស្ទង់មតិរបស់ក្រុមប្រឹក្សាអង់គ្លេសបានបង្ហាញថា យុវជនវៀតណាម ៧២% ជឿជាក់ថា ប្រទេសរបស់ពួកគេនឹងកាន់តែល្អប្រសើរឡើងក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ដែល​ប្រការ​នេះជាការបង្ហាញពីសុទិដ្ឋិនិយមរបស់ប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh