leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ baodautu.vn)

សន្និសីទបានផ្តល់ព័ត៌មានថ្មីៗបំផុតស្តីពីបរិយាកាសវិនិយោគ ផែនការរបស់វៀតណាមដើម្បីស្វាគមន៍លំហូរទុនវិនិយោគថ្មីពីបរទេស គោលនយោបាយសម្រាប់ការអភិវឌ្ឍវិស័យអេឡិចត្រូនិក វាយនភណ្ឌ រថយន្ត ការកែច្នៃអាហារ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍទីក្រុងឆ្លាតនៅប្រទេសវៀតណាម។

ប្រតិភូទាំងឡាយក៏បានចែករំលែកនូវទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។

ក្នុងឱកាសនេះ តំណាងទាំងឡាយក៏បានសង្កត់ធ្ងន់លើតួនាទីកាន់តែសំខាន់របស់វៀតណាមក្នុងសហគមន៍អន្តរជាតិ ជាពិសេសសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID-១៩ ហើយបញ្ជាក់ថា វៀតណាមគឺជាប្រទេសមានសុវត្ថិភាពដើម្បីទាក់ទាញអាជីវកម្មសិង្ហបុរី ចូលមកវិនិយោគបន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃជំងឺ COVID-១៩៕

បកប្រែដោយ Pham Diep