leftcenterrightdel
ជំងឺរាតត្បាត Covid-19 ប៉ះពាល់លើសេដ្ឋកិច្ចវៀតណាម (រូបថត៖ hanoimoi.com.vn)

យោងតាមរបាយការណ៍របស់ WB បានឲ្យដឹងថា នៅខែកក្កដាឆ្នាំ ២០២០ រួមជាមួយការបន្ធូរបន្ថយបន្តិចម្តងៗ នៃការរក្សាគម្លាតសង្គមនោះ ខឿនសេដ្ឋកិច្ចរបស់វៀតណាមបន្តស្តារឡើងវិញ ជាមួយនឹងទិន្នផលផលិតកម្ម ការកែច្នៃ និងការលក់រាយនៅក្នុងប្រទេសបានកើនឡើង ២.១ ភាគរយ និង ៤.៦ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណា អត្រាកំណើននេះទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់វៀតណាម ក្នុងខែកក្កដាបានចុះ ១.៤% បើប្រៀបធៀបនឹងខែមិថុនា ប៉ុន្តែនៅស្ថិតនៅកំរិតដូចគ្នាបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ ២០១៩ ដែលបង្ហាញនូវភាពធន់នឹងបរិបទសកម្មភាពអន្តរជាតិបានធ្លាក់ចុះ។ លទ្ធផលនេះអាស្រ័យដោយមានការចូលរួមចំណែករបស់សហគ្រាសក្នុងស្រុក។

យោងតាម WB ក្នុងរយៈពេលខាងមុខនេះ ការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម នឹងរងផលប៉ះពាល់ដោយសារការកើតឡើងករណីថ្មីដែលឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍ រួមជាមួយនឹងការរឹតត្បិតដែលត្រូវបានអនុវត្តនាពេលថ្មីៗនេះ។ ទោះយ៉ាងណា ផលប៉ះពាល់អវិជ្ជមាននេះត្រូវបានកាត់បន្ថយខ្លះដោយសាររដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងពន្លឿនការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ជាពិសេសនៅតាមមូលដ្ឋាន៕

បកប្រែដោយ Huyen Trang