leftcenterrightdel
រូប​ថតឧទាហរណ៍​ (vnanet.vn)

អ្នកដំណើរទាំងនេះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជំងឺប្រចាំកាយ ពលករ ពលការិនីផុតកំណត់កិច្ចសន្យាការងារដែលគ្មានទីលំនៅ និងករណីជួបការលំបាកខ្លាំងផ្សេងទៀត។

ក្នុងគោលបំណងធានាសុខភាពសម្រាប់ពលរដ្ឋ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យរោគរាតត្បាតក្នុងពេលហោះហើរ។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរទាំងអស់ត្រូវបានធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅកន្លែងដាច់ដោយឡែកពីគេតាមការកំណត់៕

បកប្រែដោយ Duy Hoan