leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ vov.vn)

 

សន្និសីទនេះ សំដៅជួយទ្រទ្រង់សហគ្រាសវៀតណាមក្នុងការស្វែងរកដៃគូក្នុងការផលិត និងការនាំចេញផលិតផលឧស្សាហកម្មបន្ទាប់បន្សំទៅកាន់ទីផ្សារជប៉ុនក្នុងបរិបទដែលការរីករាលដាលនៃ Covid-19 នៅតែស្មុគស្មាញ និងពិបាកទាយទុកជាមុន។ ទន្ទឹមនឹងនោះ សហគ្រាសវៀតណាម និងក្រុមហ៊ុននាំចូលជប៉ុនមានការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងសមត្ថភាពគ្នាទៅ​វិញទៅមក ហើយឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្ដិការក្នុងការផលិត ការធ្វើអាជីវកម្មនិងការវិនិយោគដើម្បីផលប្រយោជន៍នៃសហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់បណ្ដាសហគ្រាសរក្សាប្រតិបត្តិការប្រកបដោយស្ថិរភាព ការអភិវឌ្ឍផលិតកម្ម និងការធ្វើអាជីវកម្មសូម្បីតែក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅរវាងវៀតណាមនិងជប៉ុនផងដែរ៕

បកប្រែដោយ Pham Diep