leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Thiep និងលោកស្រីប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France បានពិភាក្សាលើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ( រូបថត៖ vov.vn)

 

ក្នុងឱកាសនេះផងដែរ ខ័ណ្ឌ Dong Da  ទីក្រុងហាណូយ - ក៏បានប្រគល់ម៉ាស់វេជ្ជសាស្ដ្រ ចំនួន ៣០,០០០ សន្លឹក ជូនទីក្រុង Choisy-le-Roi ដែលជាមូលដ្ឋានមួយស្ថិតនៅក្នុងតំបន់ Ile-de-France ។

លោកឯកអគ្គរដ្ឋទូត Nguyen Thiep និងលោកស្រី ValériePécresse ប្រធានក្រុមប្រឹក្សាតំបន់ Ile-de-France បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរនិងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងកើតឡើងនៅប្រទេសបារាំង ក៏ដូចជានៅប្រទេសវៀតណាម។ 

លោកស្រី Valérie Pécresse បានសំដែងចំណាប់អារម្មណ៍ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ។

តំបន់ Ile-de-France ជាតំបន់មួយដែលមានទំនាក់ទំនងសហប្រចិត្ដិការជាមួយទីក្រុងហាណូយអស់រយៈពេលជាង ៣០ ឆ្នាំ​មកហើយ។ ដូច្នេះថ្នាក់ដឹកនាំតំបន់ Ile-de-France មានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ជាមួយទីក្រុងហាណូយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារបរិស្ថានផងដែរ៕

បកប្រែដោយ Thanh Cong