សកម្មភាពនេះរបស់ស្ថានទូតវៀតណាមត្រូវបានរៀបចំឡើងក្នុងបំណងចូលរួមជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ក្នុងឱកាសនេះ លោកស្រី Hoang Thi Thanh Nga អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ជឿជាក់ថា អាជ្ញាធររដ្ឋធានីវ៉ាស៊ីនតោននឹងឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមនានា ហើយធ្វើឲ្យេជីវភាពរស់នៅរបស់ប្រជាជននៅរដ្ឋធានីវ៉ាស៊ីនតោនមានស្ថិរភាពឡើងវិញក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកស្រី Hoang Thi Thanh Nga ប្រគល់ម៉ាស់ជូនដល់អាជ្ញាធររដ្ឋធានីវ៉ាស៊ីនតោន (រូបថត៖ vov.vn)

លោកស្រី Kimberly Bassett នាយខុទ្ទកាល័យនៃអភិបាលក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ចំនួនម៉ាស់នេះនឹងត្រូវបានប្រគល់ដល់ប្រព័ន្ធសាលារដ្ឋក្នុងក្រុង។ លោកស្រី Kimberly Bassett ក៏បញ្ជាក់ថានឹងត្រៀមខ្លួនសហប្រតិបត្ដិការ និងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថានទូតវៀតណាមបំពេញការងារបានល្អ និងពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh