សហគ្រាសដាណឺម៉ាកយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីកការវិនិយោគនៅខេត្ដ Dong Nai
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ មិថុនា គណៈប្រតិភូស្ថានទូតដាណឺម៉ាកប្រចាំនៅប្រទេស វៀតណាម ដឹកនាំដោយលោក Troels Jakobsen ទីប្រឹក្សាពាណិជ្ជកម្មបានធ្វើទស្សនកិច្ចការងារនៅគណៈកម្មាធិការប្រជាជនខេត្ដ Dong Nai វៀតណាម។
    |
 |
រូបថតឧទាហរណ៍ ( baotintuc.vn) |
នៅក្នុងជំនួប លោក Troels Jakobsen បានឲ្យដឹងថា ខេត្ដ Dong Nai គឺជាខេត្តមួយក្នុងចំណោមខេត្តនិងទីក្រុងទាំង ៨ នៅប្រទេសវៀតណាមដែលត្រូវបានដាណឺម៉ាកពង្រីកទីផ្សារដោយផ្ដោតលើគម្រោងអប់រំ និងបណ្តុះបណ្តាលថាមពលពន្លឺព្រះអាទិត្យ ថាមពលកកើតឡើងវិញ ចិញ្ចឹមសត្វ បរិស្ថាន និងសុវត្ថិភាពចំណីអាហារ ... ។
ថ្នាក់ដឹកនាំខេត្ដ Dong Nai មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌រវាងខេត្ដ Dong Nai ជាមួយសហគ្រាសនិងមូលដ្ឋាននៅដាណឺម៉ាក ព្រមទាំងបញ្ជាក់ថា ខេត្ដ Dong Nai តែងតែបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសដាណឺម៉ាកចូលមកវិនិយោគនៅខេត្ដ Dong Nai ។
បច្ចុប្បន្នខេត្ដ Dong Nai មានគម្រោងវិនិយោគពីបរទេសប្រមាណ ១,៥០០ គម្រោងដោយមានដើមទុនសរុបជាង ៣០.៥ ពាន់លានដុល្លារអាមេរិកដែលក្នុងនោះគម្រោងចំនួន ២ នៃប្រទេសដាណឺម៉ាក (ទុនវិនិយោគសរុបជាង ៤០ លានដុល្លារអាមេរិក)៕
បកប្រែដោយ Pham Diep