leftcenterrightdel
រូបថតឧទាហរណ៍ (toquoc.vn)

ភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាមកាលពីថ្ងៃទី២ មិថុនា បានជូនដំណឹងថា ក្នុងខែមិថុនាឆ្នាំ២០២០ នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ក្រោមប្រធានបទ “ទិវាបុណ្យរបស់គ្រួសារ” ដើម្បីជួយជ្រោមជ្រែងកម្មវិធី “ជនវៀតណាមធ្វើដំណើរទេសចរណ៍នៅវៀតណាម”។ សកម្មភាពទាំងនេះក៏មានអត្ថន័យដ៏ជាក់ស្ដែងដើម្បីអបអរសាទរទិវាគ្រួសារវៀតណាមនាថ្ងៃទី២៨ មិថុនា ផងដែរ។

ក្នុងឱកាសនេះដែរ កម្មវិធី “កុមារភាពរបស់ប្អូនៗ” ក៏ត្រូវបានរៀបចំឡើងដោយមានល្បែងកំសាន្តប្រជាប្រិយដ៏សម្បូរបែប ការប្រឡងសរសេរអក្សរស្អាត ការប្រឡងគូរគំនូរ “ប្អូនស្រឡាញ់ភូមិរបស់ប្អូន” ជាដើម៕

តាម vovworld.vn