ទីក្រុងហាណូយបានប្រគល់សំភារៈបរិក្ខារពេទ្យជូនប្រទេសបារាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19
កប.អនឡាញ - នាថ្ងៃទី១៨ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានប្រគល់សំភារៈបរិក្ខារពេទ្យ ជូនស្ថានទូតបារាំងប្រចាំនៅប្រទេសវៀតណាម រួមចំណែកជួយឧបត្ថម្ភដល់មូលដ្ឋាននានានៃប្រទេសបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19៊។
    |
 |
លោក Nguyen Duc Chung ប្រគល់សំភារៈបរិក្ខារពេទ្យ ជូនស្ថានទូតបារាំងប្រចាំនៅប្រទេស វៀតណាម (រូបថត៖ vnanet.vn) |
ថ្លែងនៅក្នុងពិធី លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងសាមគ្គីភាពគឺជាកត្តាដ៏សំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនិងកាត់បន្ថយផលប៉ះពាល់នៃរោគរាតត្បាតក្នុងសង្គមនិងខឿនសេដ្ឋកិច្ចនៃប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់ដែរ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានលើកឡើងថា ដោយផ្អែកលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងទីក្រុងហាណូយនិងមូលដ្ឋាននានានៃប្រទេសបារាំង ព្រមទាំងចែករំលែកនិងជួយឧបត្ថម្ភដល់រដ្ឋាភិបាលនិងប្រជាជននៅមូលដ្ឋានមួយចំនួននៃសាធារណរដ្ឋបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។
លោក Nicolas Warnery ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាមបានសម្តែងការរំភើបចិត្ដនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយដ៏មានអត្ថន័យរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយចំពោះអាជ្ញាធរនិងប្រជាជននៅមូលដ្ឋាននានានៃប្រទេសបារាំង ព្រមទាំងសំដែងការជឿជាក់ថា ជាមួយនឹងការចែករំលែកនិងសាមគ្គីភាព ប្រទេសទាំងពីរនឹងយកឈ្នះលើជំងឺរាតត្បាត COVID-19 ជាមិនខាន៕
បកប្រែដោយ Pham Diep