ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជម្ងឺ COVID-19 វៀតណាមបានរៀបចំព្រឹត្តិការណ៍នេះនៅលើបណ្ដាញសង្គម និងឃោសនាតាមអនឡាញនៅលើគេហទំព័រ និង fanpage របស់មូលនិធិអន្តរជាតិដើម្បីការពារធម្មជាតិ (WWF)។

leftcenterrightdel
រូបថត៖ baochinhphu.vn

មូលនិធិអន្តរជាតិដើម្បីការពារធម្មជាតិ (WWF) ប្រចាំនៅវៀតណាមដែលជាអង្គការរៀបចំព្រឹត្តិការណ៍នេះ ក្រោមការគាំពាររបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសវៀតណាមបានអំពាវនាវប្រជាជន អង្គការ សហគ្រាសរួមគ្នាបិទភ្លើងចាប់ពីម៉ោង ២០.៣០ ដល់ ២១.៣០ នាថ្ងៃទី ២៨ ខែមីនា។

នៅឆ្នាំនេះ បរិមាណថាមពលអគ្គិសនីត្រូវបានសន្សំសំចៃក្នុងក្នុងរយៈពេល ១ ម៉ោងបិទភ្លើងនៃទិវាម៉ោងផែនដីគឺទាបជាងដោយសារតែផលប៉ះពាល់នៃជម្ងឺ COVID-19។ ក្នុងរយៈពេល ១ ម៉ោង ទូទាំងប្រទេសវៀតណាមបានសន្សំសំចៃថាមពលអគ្គិសនីចំនួន ៤៣៦,០០០ គីឡូវ៉ាត់។

ទន្ទឹមនឹងនោះ សកម្មភាពស្ម័គ្រចិត្តដើម្បីបរិស្ថានក៏ត្រូវបានណែនាំឱ្យថតវីដេអូដើម្បីគណៈកម្មការៀបចំប្រមូល និងចែករំលែកក្នុងបំណងអំពាវនាវសហគមន៍នៅប្រទេសវៀតណាមនិយាយដោយឡែកនិងនៅទូទាំងពិភពលោកនិយាយរួមចូលរួមការការពារបរិស្ថាន៕

បកប្រែដោយ Thuy Anh