leftcenterrightdel
រូប​ថតឧទាហរណ៍​ (baochinhphu.vn)

ទិវាម៉ោងផែនដី ២០២០ បានអំពាវនាវឱ្យមានការសន្យារបស់រដ្ឋាភិបាល អង្គការ សហគ្រាស និងបុគ្គលម្នាក់ៗឲ្យធ្វើសកម្មភាពដើម្បីកាត់បន្ថយ​ផលប៉ះពាល់ជាអវិជ្ជមានលើជីវចម្រុះ។ សកម្មភាពទាំងឡាយនៃកម្មវិធីនេះ​ផ្តោត​ទៅលើសកម្មភាពនានាដូចជា ការសន្សំថាមពល ការកាត់បន្ថយ​ការប្រើប្រាស់គ្រឿងប្លាស្ទិក និងការការពារសត្វព្រៃជាដើម។ តាមរយៈព្រឹត្តិការណ៍នេះ សហគមន៍អន្ដរជាតិរួមគ្នាអនុវត្តឲ្យបានល្អនូវគោលដៅនានាក្នុងការទប់ទល់ទៅ​នឹងការប្រែប្រួលអាកាសធាតុ និងការពារភពផែនដីបៃតង ។

គួររំលឹកថា ក្នុងរយៈពេល ១ ម៉ោងបិទភ្លើងនៃទិវាម៉ោងផែនដី ២០១៩ នៅទូទាំងប្រទេសវៀតណាម​បានសន្សំសំចៃថាមពលអគ្គិសនីចំនួន ៤៩២,០០០ គីឡូវ៉ាត់ ស្មើនឹងថវិកាប្រមាណ ៩១៧ លានដុងផងដែរ៕

បកប្រែដោយ Duy Hoan