ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក
    
    
    
        
            
នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែមីនា ដើមទុនចុះបញ្ជីថ្មីសរុប ទុនកែសម្រួល និងការវិភាគទានដើមទុនទិញភាគហ៊ុនរបស់ វិនិយោគិនបរទេសនៅប្រទេសវៀតណាមសម្រេចបានថវិកាជាទឹកប្រាក់ចំនួន ៨.៥៥ ពាន់លានដុល្លារអាមេរិកស្មើនឹង ៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។
        
        
        
            
	
		
			|     | 
		
			|  | 
		
			| ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក | 
	
	 
	ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់លានដុល្លារអាមេរិក។
	យោងតាមដៃគូវិនិយោគ បានឲ្យដឹងថា ប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ដែរ៕
	តាម vovworld.vn