បំផុសការប្រកួត Starup សកលលោក VietChallenge លើកទី៥ ឆ្នាំ ២០២០
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ខែមីនា សម្ព័ន្ធយុវជនទីក្រុងហាណូយនិងសមាគមយុវជននិស្សិតវៀតណាមនៅសហរដ្ឋអាមេរិកបានសហការជាមួយការិយាល័យគម្រោងលេខ ៨៤៤ (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម) រៀបចំកម្មវិធីបំផុសការប្រកួត Starup សកលលោក VietChallenge លោកទី៥ ឆ្នាំ ២០២០ ។
    |
 |
បំផុសការប្រកួត Starup សកលលោក VietChallenge លើកទី៥ ឆ្នាំ ២០២០ (រូបថត៖ vovworld.vn) |
VietChallenge ២០២០ បានបែងចែកតាមក្រុមនិងតាមវិស័យផ្សេងៗគ្នាដូចជា (បច្ចេកវិទ្យា សុខភាព និងថែទាំងសុខភាព វិស័យទូទៅនិងទំនិញប្រើប្រាស់) គ្រឹះស្ថាននៃការអំពាវនាវវិនិយោគក្នុងសហគមន៍សម្រាប់ startups ដំបូងនៅវៀតណាម ក៏ដូចជាការវត្ដមាននៃព្រឹត្ដិការណ៍ថ្មីចំនួន២ គឺការប្រកួត Startups 100 និង Vietnam Startup Championship នៅសហរដ្ឋអាមេរិក។
VietChallenge ២០២០ នឹងប្រគល់រង្វាន់សរុបចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដល់ក្រុមជើងឯក។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី VietChallenge ២០២០ ដែលនឹងប្រព្រឹតទៅនៅទីក្រុងហាណូយ និងការប្រកួត Startups 100 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ និង ២៩ ខែសីហា ខាងមុខនេះ។ ក្រុមជាប់លំដាប់ទី ១ ក្នុងពូលនីមួយៗនៃវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងហាណូយនឹងចូលរួមការប្រកួត Vietnam Startups Championship នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០៕
បកប្រែដោយ Pham Diep