leftcenterrightdel
Vietjet បន្តត្រូវបានបោះឆ្នោតជ្រើសរើសជា “ក្រុមហ៊ុនអាកាសចរណ៍សន្សំសម្ចៃដ៏ល្អបំផុតលើពិភពលោកឆ្នាំ២០២០”

 

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តត្រូវបានបោះឆ្នោតជ្រើសរើសជា “ក្រុមហ៊ុនអាកាសចរណ៍សន្សំសម្ចៃដ៏ល្អបំផុតលើពិភព លោកឆ្នាំ២០២០” ដោយគេហទំព័រវាយតម្លៃសុវត្ថិភាពនិងផលិតផលអាកាសចរណ៍ជួរមុខលើពិភពលោក AirlineRatings. com បានប្រកាសនាពេលថ្មីៗនេះ។ នេះជាឆ្នាំទី៣ជាបន្តបន្ទាប់ហើយដែល Vietjet ត្រូវបានលើកតម្កើងក្នុងក្រប ខ័ណ្ឌពានរង្វាន់ចំពោះក្រុមហ៊ុនអាកាសចរណ៍ជួរមុខលើពិភពលោករបស់ AirlineRatings ដែលមានឈ្មោះថា “Airline Excellence Awards”។ តាមការវាយតម្លៃរបស់គេហទំព័រនេះថា Vietjet បានបើកទូលាយជើងហោះហើរយ៉ាងទូលំទូលាយ នាំមកនូវឱកាសធ្វើដំណើរតាមជើងអាកាសជូនមនុស្សគ្រប់គ្នា ក្នុងនោះមានអ្នកជិះយន្តហោះជាលើកដំបូង ដោយការចំណាយទាប បំផុតនិងក្រុមនាវិកយន្តហោះដ៏អស្ចារ្យបំផុតលើពិភពលោក។ ក្រុមហ៊ុននេះបានបង្កើតឡើងនិន្នាការមានលក្ខណៈបដិវត្តន៍ក្នុងវិស័យអាកាសចរណ៍តំបន់អាស៊ី៕

តាម vovworld.vn