អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបថា “នេះគឺជាជំនួបដ៏មានអត្ថន័យ និងជាឱកាសសម្រាប់អតីតនិស្សិតកម្ពុជា រំលឹកឡើងវិញនូវរយៈពេលភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទឹកដី និងប្រជាជនវៀតណាម។ នេះក៏ជាឱកាសមួយសម្រាប់យើង បន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជា ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ”។

leftcenterrightdel
អតីតនិស្សិតកម្ពុជានៅវៀតណាម ជូនផ្កាដល់លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នអមស្ថានទូតវៀតណាម (រូបថត៖ vov.vn)

ក្នុងឱកាសនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានស្នើថា ទោះបីក្នុងឋានៈណាក៏ដោយ ក៏អតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសវៀតណាមនឹងក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំក្នុងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ស្ថាប័នអមស្ថានទូត និងធុរកិច្ចវៀតណាមនៅកម្ពុជា តែងតែរួមដំណើរ ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយគាំទ្រ និងពូនជ្រំទំនាក់ទំនងដ៏ល្អនោះ។

leftcenterrightdel
អតីតនិស្សិតកម្ពុជានៅវៀតណាមចូលរួមកិច្ចប្រជុំដោយសប្បាយរិករាយ (រូបថត៖ vov.vn)

ក្នុងនាមជាអតីតនិស្សិតកម្ពុជានៅវៀតណាម លោក វ៉ាន់ ផល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយគាំទ្រកម្ពុជានិយាយរួម និងនិស្សិតកម្ពុជានៅប្រទេសវៀតណាមនិយាយដោយឡែក។ លោក វ៉ាន់ ផល បានបញ្ជាក់ថា អតីតនិស្សិតកម្ពុជានឹងបន្តពង្រីក និងក្លាយជាស្ពានតភ្ជាប់ ផ្សព្វផ្សាយ និងអប់រំឲ្យយុវជនជំនាន់ក្រោយអំពីចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Thuy Anh