អនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម បំពេញទស្សនកិច្ចការងារនៅសាលានាយទាហានព័ត៌មាន
កប.អនឡាញ - នាព្រឹកថ្ងៃទី២៣ ខែមីនា គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម បានមកបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានព័ត៌មាន ស្តីពីការបណ្តុះបណ្តាល និងគ្រប់គ្រងសិក្ខាកាមយោធាកម្ពុជា។