leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី ៥ ប្រគល់គ្រឿងបរិក្ខារពេទ្យជូនយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ និងតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នាម៉ោង ៧៖០០ ថ្ងៃទី ១៦ ខែមេសា ពិធីប្រគល់បរិក្ខាពេទ្យត្រូវបានធ្វើឡើងនៅច្រកទ្វារព្រំដែនចំនួន ៤ ដែលជាប់នឹងប្រទេសឡាវ និងប្រទេសកម្ពុជា។ នៅច្រកទ្វារអន្តរជាតិ Le Thanh  ស្រុក Duc Co ខេត្ត Gia Lai ក្រុមបេសកកម្មនៃបញ្ជាការយោធភូមិភាគទី ៥ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Cao Phi Hung  មេបញ្ជាការរងយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំនៃអាជ្ញាធរ​មូលដ្ឋាន និងបញ្ជាការដ្ឋានយោធានៃខេត្ត Gia Lai និងខេត្ត Khanh Hoa បានប្រគល់គឿងបរិក្ខារពេទ្យរួមមាន ទែម៉ូម៉ែត្រអ៊ីនហ្វ្រារ៉េដ សំលៀកបំពាក់ការពារផ្ទាល់ខ្លួន និងម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មេរោគ រួមទាំងម៉ាស់ ស្រោមដៃ និងស្បៀងអារហារជាច្រើនទៀតជូនយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ និងតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

leftcenterrightdel
អង្គភាពមួយចំនួននៃយោធភូមិភាគទី ៥ បានប្រមូលអំណោយសម្រាប់ប្រគល់ជូនប្រទេសឡាវ និងប្រទេសកម្ពុជា

នៅឯច្រកទ្វារព្រំដែន Nam Giang  នៃខេត្ត Quang Nam  ក្រុមបេសកកម្មនៃយោធភូមិភាគទី៥ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី Truong Thien To អនុប្រធាននយោបាយនៃយោធភូមិភាគទី ៥ រួមជាមួយបញ្ជាការដ្ឋានយោធាទីក្រុង Da Nang និងបញ្ជាការដ្ឋានយោធាខេត្ត Quang Nam បានរៀបចំពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យ ជូនកងពលធំថ្មើរជើងលេខ៥  សាលាពលទាហានលេខ២ និងបញ្ជាការដ្ឋានយោធាខេត្តសាឡាវ៉ាន និងខេត្តសេកុង នៃប្រទេសឡាវ ។ ក្នុងពេលជាមួយគ្នានេះ នៅច្រកទ្វារព្រំដែន Bu P'Rang នៃខេត្ត Dak Nong បញ្ជាការដ្ឋានយោធាខេត្ត Dak Lak និងខេត្ត Dak Nong បានរៀបចំពិធីប្រគល់គ្រឿងបរិក្ខារពេទ្យជូនប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី។ ឯនៅច្រកទ្វារព្រំដែន Bo Y  ខេត្ត Kon Tum  បញ្ជាការដ្ឋានយោធានៃខេត្ត Quang Ngai, Binh Dinh និង Kon Tum បានប្រគល់គ្រឿងបរិក្ខារពេទ្យជូនប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃខេត្តចំប៉ាសាក់ និងខេត្តអ័ត្តាពើ នៃប្រទេសឡាវ ។

leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី ៥ ប្រគល់គ្រឿងបរិក្ខារពេទ្យជូន​កងពលធំថ្មើរជើងលេខ ៥ សាលានាយទាហានលេខ ២ និងបញ្ជាការយោធាខេត្តសាឡាវ៉ាន និងខេត្តសេកុង នៃប្រទេសឡាវ 

លោកវរសេនីយ៍ឯក Xokxay Phimmala មេបញ្ជការនៃបញ្ជាការដ្ឋានយោធាខេត្តអ័ត្តាពើនៃប្រទេសឡាវបានចែករំលែកថា៖ “បច្ចុប្បន្ន ខេត្តអ័ត្តាពើមានកិលានដ្ឋានតែមួយគត់  ហើយគ្រឿងបរិក្ខាពេទ្យក៏មិនបានគ្រប់គ្រាន់ទេ ដូច្នេះការបំពេញភារកិច្ចរបស់ខ្លួននៅលើតំបន់ដ៏ធំនេះគឺជួបការលំបាកជាច្រើន។ អំណោយដែលយោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាមជួយឧបត្ថម្ភថ្ងៃនេះពិតជាចាំបាច់ណាស់។ សំភារៈបរិក្ខាពេទ្យទាំងនេះនឹងត្រូវបានយើងខ្ញុំថែរក្សា និងប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត ដើម្បីការពារសុខភាពកម្មាភិបាល យុទ្ធជន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាត។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះស្មារតី នៃកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្ររបស់កងទ័ពប្រជាជនវៀតណាម។ នេះជាការរួមចំណែកជាក់ស្តែង ដែល​រួមចំណែករឹតចំណងសាមគ្គីភាពអន្តរជាតិដ៏ថ្លៃថ្នូរ”។

សំភារៈបរិក្ខារពេទ្យដែលយោធភូមិភាគទី៤ នៃកងទ័ពប្រជាជនវៀតណាមបាន​ប្រគល់ជូនប្រទេសទាំងពីររួមមាន៖ ទែម៉ូម៉ែត្រអ៊ីនហ្វ្រារ៉េដចំនួន ២៩៥ គ្រឿង សម្លៀកបំពាក់ការពារផ្ទាល់ខ្លួនជាង ៥៨០០ ​ឈុត ម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មេរោគ ១៥០ គ្រឿង រួមទាំងម៉ាស់ ស្រោមដៃ  ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ដែលមានតំលៃសរុបជាង ៤,៦ ពាន់លានដុង។

លោកឧត្តមសេនីយ៍ត្រី Truong Thien To បានបញ្ជាក់ថា៖ “នេះជាភារកិច្ចនយោបាយចម្បងរបស់យោធភូមិភាគទី៥ ក្នុងស្មារតីជួយមិត្តគឺជួយខ្លួនឯង។ បញ្ជាការដ្ឋានយោធភូមិភាគទី៥ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននានាក្នុងការទិញសំភារៈ​បរិក្ខារពេទ្យចាំបាច់ដើម្បីជួយប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ សកម្មភាពជាក់ស្តែងនេះបានបង្ហាញ​ពីមនោ​សញ្​ចេត​នា កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករបស់ប្រទេសវៀតណាមនិយាយរួម និងយោធភូមិ​ភាគទី ៥ និយាយដោយឡែកចំពោះប្រជាជន និងកងកំលាំងប្រដាប់អាវុធនៃប្រទេសឡាវ និងប្រទេសកម្ពុជា ឲ្យកាន់តែជិតស្និទ្ធ និងរីកច្រើន​ថែម​ទៀត” ៕

បកប្រែដោយ Duy Hoan