leftcenterrightdel
កងកម្លាំងការពារព្រំដែនវៀតណាមទទួល​ស្វាគមន៍កងរាជអាវុធហត្ថ និងកងទ័ពជើងគោក​កម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai - បាវិត (រូប​ថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទី២ នៅថ្ងៃទី១១ ខែវិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ឃុំ Ben Cau ខេត្ត Tay Ninh បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសម្របសម្រួលជាមួយទីចាត់ការការងារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃកងយោធពលខេមភូមិន្ទ រៀបចំជំនួបប្រាស្រ័យនាយទាហានវ័យក្មេងរវាងប្រទេសទាំងពីរ ជាមួយនឹងសកម្មភាពជាច្រើនដូចជា ការទទួលស្វាគមន៍នាយទាហានវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ការដាំដើមឈើមិត្តភាពយុវជន និងការ​ផ្សព្វផ្សាយច្បាប់ជូនមន្ត្រី និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
កងកម្លាំងការពារព្រំដែនវៀតណាមទទួល​ស្វាគមន៍នាយទាហានវ័យក្មេងកម្ពុជានៅបង្គោលព្រំដែនលេខ ១៧១ ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai - បាវិត (រូប​ថត៖ vnanet.vn)

សកម្មភាពនេះមានគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម និងនាយទាហានវ័យក្មេងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ។ ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីតួនាទីរបស់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរក្នុងការងារចលនាមហាជន រួមចំណែកដល់ការកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
ផ្សព្វផ្សាយច្បាប់ជូនមន្ត្រី និងប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា (រូប​ថត៖ vnanet.vn)

បន្ទាប់ពីពិធីទទួលស្វាគមន៍នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីររួមជាមួយនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយកងរាជអាវុធហត្ថ និងកងទ័ពជើងគោកកម្ពុជា បានចូលរួមដាំដើមឈើមិត្តភាពយុវជននៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ដែលរួមចំណែកដល់ការអភិវឌ្ឍបរិស្ថានបៃតង បង្កើនការយល់ដឹងអំពីការការពារបរិស្ថាន និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងកងកម្លាំងទាំងពីរ។

leftcenterrightdel
ផ្សព្វផ្សាយច្បាប់ជូនមន្ត្រី និងប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា (រូបថត៖ vnanet.vn)

នៅអគារវប្បធម៌ឃុំ Long Thuan ខេត្ត Tay Ninh នាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក និង​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ បានសម្របសម្រួលរៀបចំការឃោសនាផ្សព្វផ្សាយច្បាប់ជូនមន្ត្រី និងប្រជាជននៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនរវាងប្រទេសទាំងពីរ។

leftcenterrightdel
ដាំដើមឈើមិត្តភាពនៅប៉ុស្តិ៍ការពារព្រំដែន​ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (រូបថត៖ vnanet.vn)

នៅថ្ងៃដដែលនោះ ក្រុមការងារក៏បានរៀបចំសកម្មភាពសិល្បៈ និងកីឡាជាច្រើនរវាងនមន្ត្រី និងយុទ្ធជននៃប្រទេសទាំងពីរ ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan