នាថ្ងៃទី ៤ និងទី ៥ ខែមករា អន្តេវាសិកដ្ឋាននិស្សិតឡាវបានសម្របសម្រួលជាមួយសមាគមនិស្សិតវៀតណាមនៃសាកលវិទ្យាល័យគរុកោសល្យអប់រំកាយ និងកីឡាទីក្រុងហូជីមិញ សាលាឧត្តមសិក្សាបច្ចេកទេស Cao Thang និងសាលាឧត្តមសិក្សាគរុកោសល្យមជ្ឈិមទីក្រុងហូជីមិញ បានរៀបចំសកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ សម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។
កម្មវិធីនេះប្រព្រឹត្តទៅដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ការវេចនំអន្សមវែង ការតុបតែងបុណ្យចូលឆ្នាំថ្មីតេត ការសម្តែងសិល្បៈដោយមានការចូលរួមពីនិស្សិតនៃប្រទេសទាំង៣៖ វៀតណាម ឡាវ និងកម្ពុជា។
នេះជាលើកដំបូងដែល ឆាង ស្រីពេជ្រ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ គាត់បានចែករំលែកថា៖ នៅក្នុងប្រទេសកម្ពុជា បុណ្យចូលឆ្នាំថ្មីប្រពៃណីធ្វើឡើងក្នុងខែមេសា ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអុំទូក ដែលនាំមកនូវបរិយាកាសសប្បាយរីករាយ រស់រវើក ជាមួយនឹងសកម្មភាពក្រៅផ្ទះជាច្រើន។ ទន្ទឹមនឹងនោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមកាន់តែមានភាពកក់ក្ដៅ ដែលបង្ហាញយ៉ាងច្បាស់តាមរយៈការជួបជុំគ្រួសារ។ សមាជិករួមគ្នាសំអាតផ្ទះ វេចខ្ចប់នំអន្សម ជាពិសេសទទួលបានលាភសំណាងដើមឆ្នាំ។
មកពីប្រទេសឡាវ Phommakone Dalavanh ជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach យល់យ៉ាងច្បាស់ពីភាពកក់ក្តៅរបស់ប្រជាជនវៀតណាមនាពេលបច្ចុប្បន្ននេះ។ បុណ្យចូលឆ្នាំថ្មីតេតមិនត្រឹមតែជាឱកាសសម្រាប់ភាពសប្បាយរីករាយ និងសម្រាកប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដល់យុវជនជំនាន់ក្រោយឱ្យចងចាំជានិច្ចអំពីក្រុមគ្រួសារ និងឫសគល់របស់ពួកគេ។
Dalavanh បានចាត់ទុកថា វៀតណាមជាប្រទេសមួយដែលមានប្រព័ន្ធអប់រំទំនើប ដែលអភិរក្សបានវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ និងមានចំណុចលេចធ្លោក្នុងការអភិវឌ្ឍបច្ចេកវិទ្យា។ គាត់បានចែករំលែកថា៖ ខ្ញុំជឿជាក់ថា ការសិក្សានៅប្រទេសវៀតណាមនឹងជួយខ្ញុំបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ខ្ញុំ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំសង្ឃឹមថានឹងអាចរួមចំណែកដល់សហគមន៍ ជាពិសេសបន្តប្រពៃណីជិតស្និទ្ធរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម រួមចំណែកកសាងទំនាក់ទំនងកាន់តែរឹងមាំថែមទៀតនាពេលអនាគត។
កម្មវិធីមានគោលបំណងបង្កើតផ្ទះមួយដ៏កក់ក្តៅ ដែលនិស្សិតអន្តរជាតិអាចស្វែងយល់អំពីភាពស្រស់ស្អាតខាងវប្បធម៌នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ អាស្រ័យហេតុនេះ រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕
បកប្រែដោយ Huyen Trang
Type the code from the image