អញ្ជើញចូលរួមក្នុងជំនួបមានលោក ប៊ុន ហេង ទីប្រឹក្សាស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម; លោក Tran Cong Thang ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Bac Giang; លោក Le Tuan Khanh អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា។

leftcenterrightdel
លោក Le Tuan Khanh ជូនផ្កាអបអរសាទរក្នុងជំនួប (រូបថត៖ baobacgiang.vn)

នៅក្នុងជំនួប ប្រតិភូទាំងឡាយបានពិនិត្យមើលឡើងវិញនូវទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩។ នេះជាជ័យជំនះរួមរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដែលបង្ហាញពីភាពរឹងមាំនៃស្មារតីនៃសាមគ្គីភាពអន្តរជាតិ ភក្តីភាព និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

ថ្លែងមតិក្នុងជំនួបនេះ លោក Tran Cong Thang បានជម្រាបជូនថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Bac Giang មានសមាជិកជិត ២០០០ នាក់ ដែលភាគច្រើនជាកងទ័ពស្ម័គ្រចិត្ត និងអតីតអ្នកជំនាញខាងយោធា ដែលបានចូលរួមជួយកម្ពុជា។ អាស្រ័យហេតុនេះ មនោសញ្ចេតនារបស់ប្រជាជនវៀតណាមនិយាយរួម និងរបស់ប្រជាជនខេត្ត Bac Giang និយាយដោយឡែកជាមួយប្រជាជនកម្ពុជា មានភាពស្និទ្ធស្នាល បរិសុទ្ធ ពោរពេញទៅដោយមិត្តភាព និងភាតរភាព។

leftcenterrightdel
លោក ប៊ុន ហេង ទីប្រឹក្សានៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម ថ្លែងនៅក្នុងជំនួប (រូបថត៖ baobacgiang.vn)

លោក ប៊ុន ហេង ទីប្រឹក្សាស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាមបានចែករំលែកថា៖ ទិវារំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា។ ប្រទេសកម្ពុជា ដោយមានជំនួយពីកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានរស់រានមានជីវិតឡើងវិញ ដោយរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កងទ័ពស្ម័គ្រចិត្តវៀតណាមក៏បានបន្តជួយកម្ពុជាកសាងប្រទេសឡើងវិញ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ កម្ពុជាចងចាំជានិច្ចនូវការរួមចំណែកដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ល។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងជំនួប (រូបថត៖ baobacgiang.vn)

ដើម្បីឲ្យចំណងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត លោក Tran Cong Thang និងលោក ប៊ុន ហេង បានស្នើឲ្យសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Bac Giang បន្តផ្លាស់ថ្មីវិធីសាស្រ្តប្រតិបត្តិការ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងអប់រំសមាជិក និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីនៃទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

កៀរគរសមាជិក អង្គការ បុគ្គល និងធុរកិច្ចក្នុងខេត្ត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងចលនា “បណ្តុះពន្លកមិត្តភាព”; សម្របសម្រួលស្វាគមន៍និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យនៅទីក្រុងហាណូយ មកទស្សនាខេត្ត Bac Giang; ពង្រឹងសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ល៕

បកប្រែដោយ Huyen Trang