ថ្លែងប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី ២២ មីនា លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យ​ដឹងថា កងកម្លាងមានសមត្ថកិច្ចកម្ពុជា និងវៀតណាម បានសហការគ្នាបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅវៀតណាម នៅវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា។

គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

leftcenterrightdel
ជនសង្ស័យត្រូវបានចាប់ខ្លួនរួមនឹងវត្ថុតាង

លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា៖ កម្ពុជាបានបង្រ្កាបករណីជួញដូរគ្រឿងញៀនជាច្រើនករណី ក្នុងនោះមាន៣ករណីធំៗ ដោយក្នុងករណីនិមួយៗរឹបអូសបានគ្រឿងញៀនប្រហែលមួយតោន។ ក្នុងករណីដឹកជញ្ជូនគ្រឿងញៀននេះ ភាគីកម្ពុជាទទួលបានកិច្ចសហការយ៉ាងជិតស្និទ្ធពីភាគីវៀតណាម ដូច្នេះទើបបង្ក្រាបបានករណីនេះ។ តាមមុខសញ្ញាដែនត្រូវចាប់ខ្លួន ឲ្យដឹងថា គ្រឿងញៀនទាំងនេះនឹងដឹកជញ្ជូនទៅប្រទេសវៀតណាម ។ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ចកម្ពុជា និងវៀតណាមនៅតែបន្តស៊ើបអង្កេតយ៉ាងសកម្មលើមុខសញ្ញាពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ។

ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ កម្ពុជាបានបង្ក្រាបករណីជួញដូរគ្រឿងញៀនបានចំនួន ៥៥ ៣០៥ ករណី ចាប់ខ្លួនជនសង្ស័យ ១២០ ៣០៧ នាក់ និងរឹបអូសបានគ្រឿងញៀន ២៧,៦ តោន និងសារធាតុញៀនជាង ៥២០ តោន៕

បកប្រែដោយ Duy Hoan