តារាងស្ថិតិ GDCE បង្ហាញថា ការនាំចេញរបស់កម្ពុជា មានចំនួន ៨០១.៦ លានដុល្លារ កើនឡើង ៦៣.២ ភាគរយពីចំនួន ៤៩១.១៨ លានដុល្លារ និងទំនិញវៀតណាមនាំមកកម្ពុជា ៦១២.៦៦ លានដុល្លារ កើន ៣.២ ភាគរយពីចំនួន ៥៩៣.៥៦ លានដុល្លារ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ឲ្យ​ដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម បានបង្ហាញភាពវិជ្ជមានជាបន្តបន្ទាប់តាំងពីចុងឆ្នាំ ២០២៣ មកដែលការណ៍នេះ គឺដោយសារការរួមចំណែកយ៉ាងច្រើនពីការនាំចេញកសិផលកម្ពុជា។ ដោយសារប្រទេសទាំង ២ នៅជាប់គ្នាហើយចរន្តនៃការផ្លាស់ប្តូរទំនិញរបស់ប្រជាជននៅខេត្តជាប់ព្រំដែនមានច្រើន ដូច្នេះចំនួនទឹកប្រាក់ពិតប្រាកដគឺមានច្រើនលើសពីការកត់ត្រា។

leftcenterrightdel
ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង ១.៤ ពាន់លានដុល្លារ (រូប​ថតឧទាហរណ៍)

លោកបន្ថែមថា សម្រាប់ទំហំពាណិជ្ជកម្មប្រទេសទាំង ២ អាចនឹងកើនខ្ពស់ថែមទៀតនៅពេលការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត (ស្វាយរៀង) បើកឱ្យដំណើរការ។ លោកលើកឡើងថា៖«ខ្ញុំជឿថា ទឹកប្រាក់ការផ្លាស់ប្តូរទំនិញកម្ពុជា-វៀតណាម នឹងបន្តកើនឡើងច្រើនទៀត ខណៈបច្ចុប្បន្នក៏បានវិនិយោគិនវៀតណាមជាច្រើនកំពុងវិនិយោគនៅកម្ពុជាផងដែរ»។

យោងតាមលោក លឹម ហេង ផលិតផលសំខាន់ដែលកម្ពុជានាំទៅវៀតណាម រួមមាន ស្រូវ កៅស៊ូ ដំឡូងមី ពោត ចេក ស្វាយចន្ទី ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកទំនិញវៀតណាមនាំមកវិញ រួមមាន សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ជី គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។

លោកបន្តថា ក្រៅពីទំនាក់ទំនងពាណិជ្ជកម្មទំនិញប្រទេសទាំង ២ ក៏មានទំនាក់ទំនងល្អផ្នែកទេសចរណ៍ផងដែរ។ ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុប ៥.៤៥ លាននាក់ កើនឡើង ១៣៩.៥ ភាគរយធៀបឆ្នាំ ២០២២ ក្នុងនោះភ្ញៀវជនជាតិវៀតណាម មានចំនួន ១.០២ លាននាក់ កើនឡើង ១១៩.៨ ភាគរយ។

បកប្រែដោយ Duy Hoan