leftcenterrightdel
សិក្ខាសាលា និងហាត់សមបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ និង ២៩ មិនា នៅទីក្រុង Da Nang

សិក្ខាសាលាស្តីពីការងារបង្ការ និងពន្លត់អគ្គីភ័យ នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Intercontinental ដោយមានខ្លឹមសារដូចខាងក្រោម៖ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តការងារបង្ការ និងពន្លត់អគ្គីភ័យ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ពិព័រណ៌រូបថតស្តីពីការងារបង្ការ ពន្លត់អគ្គីភ័យនៅវៀតណាម ការតាំងពិរណ៍ និងណែនាំឧបករណ៍ទំនើបៗមួយចំនួនរបស់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យ និងជួយសង្គ្រោះវៀតណាម។

leftcenterrightdel
 

leftcenterrightdel
នេះគឺជាឱកាសមួយដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពបង្ការ និងសង្គ្រោះអគ្គីភ័យ សម្រាប់ប្រទេសទាំងបី

លោកឧត្តមសេនីយ៍ឯក Nguyen Dinh Hoan អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យ បានឲ្យដឹងថា តាមរយៈសកម្មភាពនេះ ដើម្បីលើកកម្ពស់ប្រពៃណីមិត្តភាព និងករជួយគ្នាទៅវិញទៅមករវាងកម្លាំងនគរបាល នៃប្រទេសទាំងបី។ ជាមួយគ្នានេះ គឺជាឱកាសមួយដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពរបស់ភាគីទាំងអស់ក្នុងការងារបង្ការ និងពន្លត់អគ្គីភ័យ៕

បកប្រែដោយ Duy Hoan