ក្រុមគ្រូពេទ្យ បានពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ១០០០នាក់ ក្នុងខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង។

leftcenterrightdel
ក្រុមការងារ នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ប្រគល់អំណោយជូនប្រជាជនកម្ពុជា

leftcenterrightdel
វេជ្ជបណ្ឌិត ពិនិត្យសុខភាពជូនប្រជាជនកម្ពុជា

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Dong Thap ក៏បានប្រគល់អំណោយជាង ១០០០ ចំណែក (រួមទាំងសម្ភារៈប្រើប្រាស់ចាំបាច់) ជូនគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកនៅតាមមូលដ្ឋាន ដែលក្រុម K91 កំពុងបំពេញបេសកកម្មស្វែងរក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។ សកម្មភាពនេះបានរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងការទូតការពារជាតិ ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រកបដោយនិរន្តរភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន នៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan