នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អញ្ជើញមកជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤ នាថ្ងៃទី៩ ខែមករា គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពទាក់ទិននឹងទាំងសងខាងព្រំដែន ដូចជា ក្នុងការប្រយុទ្ធ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការដោះស្រាយករណីពាក់ព័ន្ធនានា ការពារប្រព័ន្ធព្រំដែន និងបង្គោលព្រំដែន គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃភាគីនីមួយៗ រៀបចំការត្រួតពិនិត្យការចេញចូល បង្កើតលក្ខខណ្ឌអំណោយផលជូនប្រជាពលរដ្ឋនៅទាំងសងខាងព្រំដែនក្នុងការធ្វើដំណើរទៅមក ដើម្បីពិនិត្យសុខភាព ព្យាបាល សួរសុខទុក្ខសាច់ញាតិ និងផ្លាស់ប្តូរទំនិញ។
|
|
លោកឧត្តមសេនីយ៍ឯក ឌៀងសារុន ប្រគល់អំណោយជូនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang (រូបថត៖ bienphong.com.vn) |
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឌៀងសារុន បានជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃកងទ័ពការពារព្រំដែនខេត្ត An Giang និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ជូនពរកងទ័ពការពារព្រំដែនខេត្ត An Giang មានការអភិវឌ្ឍកាន់តែខ្លាំងឡើង ជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកឧត្តមសេនីយ៍ឯក ឌៀងសារុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មីជូនចំពោះកម្មាភិបាល យុទ្ធជន នៃកងទ័ការពារព្រំដែនខេត្ត An Giang។ ទន្ទឹមនឹងនោះ យើងសង្ឃឹមថា នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក ឌៀងសារុន នឹងបន្តដឹកនាំស្ថាប័ន និងអង្គភាពថ្នាក់ក្រោម ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរជាមួយកងទ័ពការពារព្រំដែន An Giang ក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង និងការពារបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕
បកប្រែដោយ Duy Hoan