លោកនាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងឆ្នាំ២០២២។ អាស្រ័យលើនោះ ភាគីទាំងពីរបានសម្របសម្រួលជាប្រចាំដើម្បីផ្លាស់ប្តូរស្ថានភាពអន្តរជាតិ និងតំបន់ដែលពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គមក្នុងប្រទេសនីមួយៗ ចែករំលែកព័ត៌មាន ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ សម្របសម្រួលក្នុង​ការអនុវត្តផែនការធានាសន្តិសុខ និងសុវត្ថិភាព នៃព្រឹត្តិការណ៍នយោបាយសំខាន់ៗ នៅក្នុងប្រទេសនីមួយៗ។

leftcenterrightdel
លោករដ្ឋមន្ត្រី To Lam ថ្លែងនៅក្នុងកិច្ចប្រជុំ (រូប​ថត៖ vov.vn)
leftcenterrightdel
សម្តេចក្រឡាហោម ស ខេង ថ្លែងនៅក្នុងកិច្ចប្រជុំ (រូប​ថត៖​ vov.vn)

ជាពិសេស ក្រសួងនគរបាលវៀតណាមបានគាំទ្រ និងផ្លាស់ប្តូរព័ត៌មាន ជួយក្រសួងមហាផ្ទៃកម្ពុជា ធានាសន្តិសុខ និងបានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំ និងសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ និងកិច្ចប្រជុំផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជាដោយជោគជ័យ ធានាសន្តិសុខ ហើយ​និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ប្រកបដោយជោគជ័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam   និងសម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូប​ថត៖​ vov.vn)

វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ ចែករំលែកបទពិសោធន៍ និងគាំទ្រកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍នយោបាយ វប្បធម៌ និងកីឡា នៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ដូចជា SEAGAMES 32 និង PARAGAMES និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងដាក់ចេញកម្មវិធី និងផែនការសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ To Lam និងសម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងនគរបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Duy Hoan