នៅក្នុងសន្និសីទនេះ សមាគមសហព័ន្ធនារីខេត្ត An Giang និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ និងខេត្តកណ្តាល បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដំណោះស្រាយល្អ រួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងឯកភាពលើខ្លឹមសារនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការដំណាក់កាល ២០២២-២០២៧។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ក្នុងសន្និសីទ (រូបថត៖ baoangiang.com.vn)

ថ្លែងមតិក្នុងសន្និសីទនេះ លោក Le Van Nung អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត An Giang បានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព រវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជានិយាយរួម រវាងខេត្ត An Giang និងខេត្តកណ្ដាល និងតាកែវ និយាយដោយឡែក ទំនាក់ទំនងផ្លាស់ប្តូររវាងសមាគមនារីនៃខេត្តទាំង ៣ នឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីការអភិវឌ្ឍរួមរបស់ស្ត្រី និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang