leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបថត៖ Nhat Bac)

អញ្ជើញទៅដល់អាកាសយានដ្ឋានដើម្បីទទួលបដិសណ្ឋារកិច្ចលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាម ភាគីកម្ពុជាមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍; លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ; លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​វៀតណាម; រួមទាំងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួនទៀតផង។

ភាគីវៀតណាមមានលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត​វៀតណាមប្រចាំកម្ពុជា។

leftcenterrightdel
 
leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅដល់ទីក្រុងភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា (រូបថត៖ Nhat Bac)

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជារបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមក្នុងនាមជានាយករដ្ឋមន្ត្រី និងមានអត្ថន័យធំធេងក្នុងទិដ្ឋភាពជាច្រើន។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងអំឡុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ ២០២២” ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

នៅព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកពលីកម្មក្នុងបុព្វហេតុដណ្តើមឯករាជ្យនៅវិមានឯករាជ្យ អញ្ជើញដាក់កម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប និងអញ្ជើញទៅដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម។

បន្ទាប់មក  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋរកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីទាំងពីរនឹងជួបពិភាក្សាការងារ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន៕

បកប្រែដោយ Duy Hoan