អញ្ជើញចូលរួមសន្និសីទមានគណៈប្រតិភូជាន់ខ្ពស់នៃតុលាការប្រជាជនកំពូលវៀតណាមដឹកនាំដោយលោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ ប្រធានតុលាការប្រជាជនកំពូល; គណៈប្រតិភូតុលាការប្រជាជនកំពូលឡាវដឹកនាំដោយលោក Viengthong Siphandone ប្រធានតុលាការប្រជាជនកំពូលឡាវ; គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ជីវ កេង អនុប្រធានតុលាការកំពូលកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ nhandan.vn)

ថ្លែងក្នុងពិធីបើកសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoune បានមានប្រសាសន៍ថា ក្នុងបរិបទដែលឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដូចជា ឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀន ជួញដូរមនុស្ស លាងលុយកខ្វក់ ផ្ដល់ហិរញ្ញវត្ថុសម្រាប់អំពើភេរវកម្ម... ការប្រើប្រាស់ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសកាន់តែមានភាពស្មុគ្រស្មាញ។ ការរៀបចំសន្និសីទតុលាការរវាងខេត្តជាប់ព្រំដែនឡាវ-វៀតណាម-កម្ពុជាលើកនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ស្ថាប័នយុត្ដិធម៌នៃប្រទេសទាំងបីក្នុងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជំនួយផ្នែកច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយប្រទេសឡាវក្នុងការអនុវត្តរបៀបវារៈជាតិចំនួនពីរស្តីពីការដោះស្រាយបញ្ហាលំបាកខាងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាគ្រឿងញៀន។

ថ្លែងមតិក្នុងពិធីនេះ សមាជិកការិយាល័យនយោបាយ ប្រធានតុលាការប្រជាជនកំពូលវៀតណាម  លោក Nguyen Hoa Binh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុត្ដិធម៌ទាំងបីនៃប្រទេសវៀតណាម-ឡាវ និងកម្ពុជានាពេលកន្លងមក។ លោកបានបញ្ជាក់ថា ទោះបីជាស្ថាប័នមានសមត្ថកិច្ចនិយាយរួម និងតុលាការនិយាយដោយឡែកនៃប្រទេសទាំងបី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ប៉ុន្ដែស្ថានការណ៍នៅមានភាពស្មុគស្មាញ ដូច្នេះហើយស្ថាប័នយុត្ដិធម៌នៃប្រទេសទាំងបីគប្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ប្រធានតុលាការប្រជាជនកំពូលវៀតណាមក៏បានសម្តែងជំនឿថា តាមរយៈកិច្ចពិភាក្សាទាំងនេះ តុលាការនៃប្រទេសទាំងបីនឹងស្វែងរកទិសដៅនិងដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមួយចំនួនដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់៕

បកប្រែដោយ Pham Diep