នៅក្នុងជំនួបនេះ លោកឧត្តមនាវីត្រី សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Lam នាយកវិទ្យាស្ថានកងទ័ពជើងទឹកបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិទ្យាស្ថានកងទ័ពជើងទឹកបានបណ្តុះបណ្តាល និងបំប៉នជំនាញដល់កម្មាភិបាលនៃកងទ័ពជើងទឹកកម្ពុជារាប់ពាន់នាក់។ នាពេលថ្មីៗនេះ ទោះបីជាស្ថានការណ៍ជំងឺកូវីដ-១៩ មានការវិវឌ្ឍដ៏ស្មុគស្មាញក៏ដោយក៏វិទ្យាស្ថានកងទ័ពជើងទឹកនៅតែរៀបចំវគ្គបណ្តុះបណ្តាល និងបំប៉នដល់សិក្ខាកាមកម្ពុជាតាមផែនការ ហើយសិក្ខាកាមនៃកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទចំនួន ១០០% បានបញ្ចប់ការសិក្សាដោយជោគជ័យ និងឆ្លើយតបទៅនឹងគោលដៅនិងតម្រូវការបណ្តុះបណ្តាល។

leftcenterrightdel
លោកឧត្តមនាវីត្រី  Nguyen Van Lam ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីទោ នន់ សុផាត នាយរងសេនាធិការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ
leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងទឹក និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងទឹកកម្ពុជា ថតរូបអនុស្សាវរីយ៍

លោកឧត្តមនាវីទោ នន់ សុផាត បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អប្រសើររបស់គណៈកម្មាធិការបក្ស គណៈនាយកវិទ្យាស្ថានកងទ័ពជើងទឹក។ ព្រមទាំងលោកបានសម្តែងនូវគោលបំណងថា នាពេលខាងមុខ កម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងសាលាយោធាកម្ពុជា ជាមួយវិទ្យាស្ថានកងទ័ពជើងទឹកនឹងបន្តត្រូវបានអភិវឌ្ឍ លើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀត រួមចំណែកពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព កងទ័ពជើងទឹក និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Thanh Cong