លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាម និងកម្ពុជា បានអញ្ចើញចូលរួមក្នុងពិធីនេះ។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងពិធី

ទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងសតវត្សទី ២០ ត្រូវបានបង្កើតឡើងពីតម្រូវការរួម និងគោលដៅនៃការតស៊ូរំដោះជាតិរបស់ប្រទេសទាំងពីរ។

យុទ្ធសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក ត្រូវបានផ្តួចផ្តើមឡើងដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំនៃចលនារណសិរ្សរំដោះជាតិខ្មែរ បានបង្កើតកម្លាំងរួមដ៏អស្ចារ្យសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីអនុវត្តនូវគោលដៅដណ្តើមបានឯករាជ្យ និងសេរីភាពឲ្យប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធី

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ ក្នុងសារទូរលេខផ្ញើជូនសម្តេចព្រះ នរោត្តម សីហនុ លោកប្រធានហូជីមិញបានបញ្ជាក់ថា៖ “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងមិត្តភាព និងយុទ្ធសាមគ្គីភាព។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរវាងវៀតណាម និងកម្ពុជា ដែលជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍”។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងមតិក្នុងពិធី

មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

រយៈពេល ៥៥ ឆ្នាំកន្លងមកគឺជារយៈពេលដ៏សំខាន់នៃការអភិវឌ្ឍក្នុងទំនាក់ទំនង វៀតណាម-កម្ពុជា ដែលត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន នៅពេលដែលប្រទេសទាំងពីរបានរួបរួមគ្នាគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដណ្តើមឯករាជ្យពីរបបអាណានិគម និងប្រកៀកស្មាគ្នាផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត ក៏ដូចជាការកសាង និងអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។

leftcenterrightdel
លោកស្រី ម៉ែន សំអន ថ្លែងមតិក្នុងពិធី

ពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីររំលឹកឡើងវិញនូវដំណើរអតីតកាល ដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ មានការយល់ដឹងកាន់តែស៊ីជម្រៅ និងមានទំនួលខុសត្រូវថែមទៀតក្នុងការរក្សា និងពូនជ្រំជានិច្ចនូវតម្លៃដ៏ល្អប្រសើនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រជាជនទាំងពីរ៕

បកប្រែដោយ Thanh Cong