ថ្លែងក្នុងពិធី លោកឧត្តមនាវីត្រី Nguyen Duy Ty មេបញ្ជាការតំបន់លេខ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម រំពឹងថា សម្ភារៈការិយាល័យទាំងនេះនឹងចូលរួមចំណែកជួយកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការងារ និងបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន។ តាមរយៈនោះ បន្តរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Duy Ty ជូនសម្ភារៈការិយាល័យដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ (រូបថត៖ baohaiquanvietnam.vn)

លោកអនុប្រធានសេនាធិការនៃកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះជំនួយដែលកងទ័ពជើងទឹកប្រជាជនវៀតណាមជូនដល់កងទ័ពជើងទឹកកងយោធពលខេមរភូមិន្ទ ព្រមទាំងឲ្យដឹងថា នឹងប្រគល់សម្ភារៈការិយាល័យទាំងនេះដល់ការិយាល័យយាមល្បាតរួមរបស់កងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនេះ តំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម ក៏បានជូនអំណោយផ្សេងៗដល់កងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Thanh Cong