លោកវរសេនីយ៍ឯក Tran Van Trai មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Long An បានមានប្រសាសន៍ថា ដោយពង្រីកចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្ត Long An និងខេត្តស្វាយរៀងមានការអភិវឌ្ឍដោយឥតឈប់ឈរ ដែលនាំមកនូវលទ្ធផលជាក់ស្តែងលើគ្រប់វិស័យ។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Long An ផ្តល់អង្ករចំនួន ៤ តោន ជូនតំបន់ប្រិតបត្តិការសឹករងខេត្តស្វាយរៀង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង (រូបថត៖ nhandan.vn)

បញ្ជាការដ្ឋានយោធាខេត្ត Long An និងតំបន់ប្រិតបត្តិការសឹករងខេត្តស្វាយរៀង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានសម្របសម្រួលគ្នាត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះមនុស្សដែលចេញចូលព្រំដែនដោយខុសច្បាប់ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមព្រំដែនទាំងសងខាង រួមចំណែកក្នុងការកសាង និងការពារព្រំដែនសន្តិភាព និងស្ថិរភាព។

ក្រោមទិសស្លោកថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” បញ្ជាការដ្ឋានយោធាខេត្ត Long An បានផ្តល់អង្ករចំនួន ៤ តោន ជូនតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

អំណោយនេះគឺជាមនោសញ្ចេតនា ការចែករំលែកក្តីស្រឡាញ់ និងការរីកសាយភាយនៃចំណងសាមគ្គីភាពដ៏រឹងមាំរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Long An ជាមួយអង្គភាពមិត្ត ក្នុងបំណងចង់ឲ្យចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងភាគីទាំងពីរនឹងរឹងមាំជានិច្ច។

គូររំលឹកថា បញ្ជាការដ្ឋានយោធាខេត្ត Long An បានផ្តល់សំភារៈបរិក្ខារពេទ្យជូនបណ្តាអង្គភាពមិត្តសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដោយមានតម្លៃជាង ១ ពាន់លានដុង៕

បកប្រែដោយ Thanh Cong