អាស្រ័យហេតុនេះ សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទចំនួន ៦០ នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលភាសាវៀតណាម និងនាយទាហាននៃកងទ័ពការពារព្រំដែនវៀតណាមចំនួន ៥៣ នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលភាសាខ្មែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Duc Y បានប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមជំនាន់ទី ២៤

ក្នុងឆ្នាំកន្លងមកនេះ កម្មាភិបាល និងគ្រូបង្រៀននៃសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ និងសិក្ខាកាមបានខិតខំប្រឹងប្រែងជំនះការលំបាកក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ព្រមទាំងឧស្សាសិក្សា ស្រាវជ្រាវដើម្បីបញ្ចប់វគ្គបណ្ដុះបណ្ដលបានលទ្ធផលយ៉ាងល្អ។

ថ្លែងមតិនៅពិធី លោកវរសេនីយ៍ឯក  Nguyen Duc Y នាយកសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ បានកោតសរសើរចំពោះលទ្ធផលដែលសិក្ខាកាមសម្រេចបានក្នុងវគ្គបណ្ដុះបណ្ដាលនេះ ជាពិសេសនាយទាហាននិងទាហានដែលចូលរួមវគ្គបណ្តុះបណ្តាលភាសាខ្មែរបានជំនះពុះពារ និងបញ្ចប់ភារកិច្ចដោយជោគជ័យក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 នៅកងទ័ពការពារព្រំដែនខេត្ដ An Giang ។

លោកវរសេនីយ៍ឯក Nguyen Duc Y សង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលា សិក្ខាកាមទាំងអស់នឹងបន្តខិតខំបំពេញភារកិច្ចបានជោគជ័យដែលបានប្រគល់ជូន៕

បកប្រែដោយ Pham Diep