នាថ្ងៃទី១៧ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា និងសំភារៈបរិក្ខារពេទ្យជូនវៀតណាម ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងបរិបទដែលទីក្រុងហូជីមិញកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតដោយសារជំងឺរាតត្បាត។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vov.vn)

ជាក់ស្តែង កម្ពុជានឹងឧបត្ថម្ភថវិកា ២០ ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១ សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង ជូនរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាមដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើការគាំទ្រដល់ប្រទេសវៀតណាមដើម្បីបង្ហាញស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសជិតខាងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ៕

បកប្រែដោយ Duy Hoan