ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Manh Hung អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសង្កត់ធ្ងន់ថា ស្ថិតនៅក្នុងតំបន់អេកូទេសចរណ៍នៃឧទ្យានជាតិ Lo Go – Xa Mat ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam នាពេលអនាគតនឹងតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូទេសចរណ៍ជាមួយនឹងតំបន់ទេសចរណ៍ក្នុងខេត្តព្រៃវែងនៃប្រទេសកម្ពុជា។

leftcenterrightdel
ថ្នាក់ដឹកនាំនៃភាគីទាំងពីរនៅស្ពានមិត្តភាព Tan Nam - ម៉ឺនជ័យ (រូបថត៖ baobienphong.com.vn)

ការដំឡើងច្រកទ្វារព្រំដែន Tan Nam ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ បើកសក្តានុពលថ្មីៗ បង្កើតលក្ខខណ្ឌល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភាគីទាំងពីរ រួមចំណែកបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរវាងខេត្ត Tay Ninh និងខេត្តព្រៃវែង។

លោក Nguyen Manh Hung បានស្នើឱ្យស្ថាប័ន និងកម្លាំងមានសមត្ថកិច្ច រៀបចំកម្លាំងបំពេញយ៉ាងល្អនូវភារកិច្ច និងបទបញ្ញត្តិស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ។ ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 កងកម្លាំងដែលបំពេញភារកិច្ចចាំបាច់ត្រូវធានាឱ្យបានតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Tay Ninh សួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាលការពារព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam (រូបថត៖ baobienphong.com.vn)

នាថ្ងៃដដែល នៅច្រកទ្វារព្រំដែនម៉ឺនជ័យ ថ្នាក់ដឹកនាំខេត្តព្រៃវែង និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ក៏បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ - Tan Nam។

បន្ទាប់ពីពិធីប្រកាសរបស់ភាគីទាំងពីរ នៅស្ពានមិត្តភាព Tan Nam - ម៉ឺនជ័យ ថ្នាក់ដឹកនាំនៃខេត្តទាំង ២ បានជួបសំដែងការគួរសមពីឆ្ងាយ ដែលសម្តែងនូវបំណងចង់ការរីករាលដាលនៃជំងឺរាតត្បាតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីភាគីទាំងពីររៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ៕

បកប្រែដោយ Huyen Trang