leftcenterrightdel
កាត់ខ្សែបូសម្ពោធផ្ទះសហគមន៍សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅខេត្តកំពត (រូបថត៖ vnanet.vn)

ដោយមានថវិកាសាងសង់សរុបប្រមាណ ២៥,០០០ ដុល្លារអាមេរិក ផ្ទះសហគមន៍នៅលើទំហំ ៧៥០ ម៉ែត្រការ៉េ ស្ថិតនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត នឹងជាកន្លែងសម្រាប់ប្រជាជនផ្លាស់ប្តូរ រៀបចំសកម្មភាពសហគមន៍ សកម្មភាពមនុស្សធ៌ម និងបើកថ្នាក់រៀនដើម្បីបង្រៀនភាសាវៀតណាម និងភាសាខ្មែរសម្រាប់កុមារ ក្នុងបំណងរក្សាអត្តសញ្ញាណជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសាមី។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងគណៈកម្មាធិការសមាគមខ្មែរ - វៀតណាមខេត្តកំពត; អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ លោក Vu Ngoc Ly  តំណាងអាជ្ញាធរដែនដី និងសប្បុរសជនដើមកំណើតវៀតណាម។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់សហគមន៍ប្រជាជនដើមកំណើតវៀតណាមបន្ទាប់ពីច្រើនឆ្នាំមកហើយមិនមានកន្លែងរៀបចំព្រឹត្តិការណ៍សហគមន៍ទេ ឥឡូវនេះបានមានលក្ខខណ្ឌល្អប្រសើរជាងមុនហើយ ដោយអាចជួបជុំ ចែករំលែក រស់នៅដោយជិតស្និទ្ធ​ជាមួយគ្នានៅក្នុងប្រទេសមិត្ត ជួយសើកកំពស់កិត្យានុភាពរបស់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា៕

បកប្រែដោយ Duy Hoan