ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានទាក់ទងបរទេស នៃក្រសួងការពារប្រទេស បានចែករំលែកចំពោះការលំបាករបស់កម្ពុជាដែល​បណ្តាល​មក​ពី​​ការផ្ទុះឡើងនៃជំងឺ Covid-19 នាពេលកន្លងមក  ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងយោធពលខេមរភូមិន្ទ​ក្នុង​ការ​​ជួយរដ្ឋាភិបាលកម្ពុជា​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាធានាសន្តិសុខជាតិនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានសង្កត់ធ្ងន់ថា ក្រោមទំនាក់ទំនងមិត្តភាពជាប្រពៃណី ក្រសួងការពារប្រទេសវៀតណាមសម្រេចចិត្តបន្តជួយ​​គាំទ្រដល់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានូវគ្រឿងសំភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដូចជា៖ ថ្នាំបាញ់សំលាប់មេរោគ សម្លៀកបំពាក់ពេទ្យសម្រាប់ការពារផ្ទាល់ខ្លួន ម៉ាស់ N៩៥ និងស្រោមដៃពេទ្យ។ ក្រសួងការពារប្រទេសវៀតណាម​បាន​​ខិតខំបំពេញតាមតំរូវការសំរាប់​​​ប្រភេទនៃសំភារៈបរិក្ខារពេទ្យដែលក្រសួងការពារជាតិ​កម្ពុជាស្នើ និងធានាថាផលិតផលមានគុណភាពល្អ និងអាច​ឆ្លើយតបបានល្អក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang រំពឹងថាគ្រឿងសំភារៈ​បរិក្ខារពេទ្យពោលខាងលើនេះនឹងជួយកាត់បន្ថយការលំបាករបស់កម្ពុជា ដោយ​ធ្វើឱ្យជីវភាពរស់​នៅ​របស់ប្រជាជនវិលត្រឡប់រកភាពធម្មតាវិញ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រគល់​គ្រឿងសំភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ជានិមិត្តរូប ជូនលោកឯកអគ្គរាជទូត ចាយ ណាវុធ

ចំណែកលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​​ក្រសួងការពារប្រទេសវៀតណាមដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្របានទាន់ពេលវេលា ដែលនេះ​ជាកម្លាំងចលករដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត Covid-19 នាពេលកន្លងមក​នេះ​។​ ពិធីប្រគល់គ្រឿងសំភារៈ​បរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19 លើកនេះ បន្តជាសក្ខីភាពដែលបង្ហាញនូវចំណងមិត្តភាពល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។

នៅក្នុងពិធី តាមការប្រទានសិទ្ធិពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានប្រគល់​គ្រឿងសំភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ជានិមិត្តរូប ជូនលោកឯកអគ្គរាជទូត ចាយ ណាវុធ។ នៅសប្តាហ៍ក្រោយ នាយកដ្ឋានទាក់ទងបរទេស  នៃក្រសួងការពារប្រទេស​វៀត​ណាម​នឹងប្រគល់ដោយផ្ទាល់នូវគ្រឿងសំភារៈបរិក្ខារពេទ្យទាំងនេះជូនតំណាងក្រសួងការពារជាតិកម្ពុជានៅច្រកទ្វារអន្តរជាតិ Moc Bai ខេត្ត Ta Ninh៕

បកប្រែដោយ Duy Hoan