នៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានមានប្រសាសន៍ថា អំណោយទាំងនេះនឹងត្រូវដឹកជញ្ជូនជាបន្ទាន់ទៅកាន់រាជធានីភ្នំពេញនៅថ្ងៃខាងមុខ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជានឹងគ្រប់គ្រងបានជំងឺរាតត្បាត Covid-19 ប្រកបដោយជោគជ័យ និងស្តារសេដ្ឋកិច្ចសង្គមឡើងវិញនាពេលឆាប់ៗ ដើម្បីបន្តអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ បានបញ្ជាក់ថា ការគាំទ្រយ៉ាងធំធេងខាងហិរញ្ញវត្ថុ និងសម្ភារៈបរិក្ខារពេទ្យពីប្រទេសវៀតណាមក្នុងរយៈពេលកន្លងមកមិនត្រឹមតែជាកាយវិការមនុស្សធម៌ដ៏ប្រពៃ ជាផ្លែផ្កានៃទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់កម្ពុជា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺនេះទៀតផង៕

បកប្រែដោយ Huyen Trang